header ads

Sponsor

នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហេង យិន ហៅ ចំប៉ីខ្មៅ បានថ្លែងនៅតាមបណ្ដាញសង្គមថា ភាពយុត្តធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។

លោកបានឲ្យដឹងទៀតថា « ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុ-ក អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់Free មានគេឱ្យដេកជាមួយFree តែខ្ញុំរស់នៅក្នងុគុ-កដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។

តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល២ឆ្នាំ៦ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ខែ០២ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា? មិនដឹងថាមនុស្សប៉ុន្មាននាក់នឹងអាចមកវ៉ៃខ្ញុំម្ដងទៀត? តើខ្ញុំត្រូវរស់នៅក្នុងសភាពបែបនោះដល់ពេលណា? បើមានតែសេរីភាពផ្លូវកាយតែគ្មានសេរីភាពក្នុងចិត្ត។ ពេល ខ្ញុំខុស ខ្ញុំក៏ទទួលទោស ខ្ញុំក៏សុំទោសហើយ ក៏អនុវត្តទោសចប់ ម្រាមដៃទាំងដប់ក៏បានផ្តិតហើយ។ 

ខ្ញុំសុំរំលឹកដល់បងប្អូនបន្តិចថា ខ្ញុំខុស ខ្ញុំធ្វើការសុំទោស ខ្ញុំសុំអភ័យទោស តែមិនដល់រយៈពេល២៤ម៉ោងផងខ្ញុំក៏ត្រូវបានបញ្ចាឱ្យចាប់ខ្លួនដោយគ្មានដីការកោះហៅ ការចាប់ខ្លួនខ្ញុំម្នាក់ដែលត្រឹមជាក្មេងដែលជាខ្ទើយម្នាក់ តែការព័ទ្ធចាប់ខ្លួនខ្ញុំហាក់ដូចខ្ញុំជាឃាត-ករដែលសម្លា-ប់មនុស្ស ធ្វើដូចខ្ញុំប្រព្រឹត្តបទឧ-ក្រិដ្ឋ តើនេះមែនទេជានីតិវិធី ក្នុងចាប់ខ្លួនឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលមិនមានសម្បីតែអា-វុធក្នុងដៃ មានតែសៀវភៅប៊ិចនៅក្នុងកែបម៉ូតូ។

ដូចបងប្អូន ឃើញជាក់ស្ដេងថា សូម្បីតែអ្នកសារព័ត៌មានក៏ចូលខ្លួនមកថត live ផ្ទាល់ពីពេលដែលចាប់ខ្លួនរហូតដល់ពេលគេហៅមកសួរនាំដើម្បីកត់កំណត់ហេតុ តើកាំមេរ៉ាប៉ុន្មាន គ្រឿង ទូរស័ព្ទ ប៉ុន្មានគ្រឿង មកនៅចំពីមុខខ្ញុំ? ដូចកាំ-ភ្លើ-ងដែលបា-ញ់ផ្ចុ-ង់មកក្បាលខ្ញុំអ៉ីចឹង តើខ្ញុំជាអ្វីពេលនោះ គឺជាជនស-ង្ស័យ តើច្បា-ប់ធ្វើដាក់ជនសង្ស័-យបែបនេះគ្រប់គ្នាមែនទេ? ឬមួយធ្វើដាក់តែខ្ញុំម្នាក់ ព្រោះខ្ញុំគ្មានខ្នងគ្មានអ្នកការពារ គ្មានបក្សពួក គ្មានមេកើយ មានតែក្បាលមួយម្នាក់ឯង ឬមួយមកពីច្បា-ប់តម្រូវថាធ្វើដាក់តែខ្ញុំម្នាក់?

នេះជាសំណួរដែលខ្ញុំចង់សួរ និងតែងតែសួរក្នុងក្បាលខ្ញុំថា ខ្ញុំជាអ្នកណា ហេតុអ្វីបានធ្វើបែបនេះដាក់ខ្ញុំ? ចម្លើយនោះគឺ បងប្អូនមហាជនដឹងច្បាស់ណាស់ គឺមកពីក្រ ខ្លួនមួយម្នាក់ឯង គ្មានខ្សែ គ្មានខ្នង ។

ជាក់ស្ដែងការថតរូបខ្ញុំនៅតែបន្ត តាំងពីកន្លែង ឃាត់ខ្លួន រហូតដល់ពេលសួរចម្លើយ មិនអស់ចិត្តមន្រ្តីយើងម្នាក់ មកថតselfieពេលខ្ញុំនៅក្នុងទ្រុងដែក ដើម្បីបង្ហោះ តើលោកមន្រ្ដីធ្វើបែបនេះ គឺមានច្បា-ប់ ឬ នីតិវិធីច្បា-ប់ណាមួយដែរឬទេ?

ឬមួយគាត់មកថតរូបជនសង្ស័-យជាប់ទ្រុងតែខ្ញុំ ដើម្បីប្រាប់គេថា នេះ ពេលនេះវាជាប់ទ្រង់ហើយ មើលមុខវាឱ្យច្បាស់ទៅ?។ រហូតតាមថតដើម្បីផ្គាប់ចិត្តមេដល់ក្នុងពន្ធ-នាគារកន្លែងប្រគល់ឯកសារចេញចូលទៀត មិនអស់ចិត្តជាមួយស្នាដៃក្នុងការចាប់ខ្ញុំមែនទេ? បានជាអនុវត្តច្បាប់បែបនេះលើរូបខ្ញុំ?

ម្ដាយខ្ញុំគាត់ឡើងពីខេត្តមកភ្នំពេញ ដើម្បីឡើងមកមើលកូន នៅក្នុងគុ-ក មកឃើញកូនត្រូវស្លៀកវសម្លៀកបំពាក់អ្នកទោ-ស ជាពិ-រុទ្ធិជន ឈុតពណ៍ខ្លឹមខ្នុរ ក្បាលត្រូវគេកោរសក់ ម្ដាយខ្ញុំស្រក់ទឹកភ្នែក រហូតគាត់និយាយថា គាត់និងធ្វើអ្វីគ្រប់យ៉ាង ទោះឱ្យម៉ាក់ធ្វើអីក៏ព្រម ឱ្យតែគេអត់ឱនឱ្យកូន រហូតគាត់យំថតវីឌីអូ ឱ្យមហាជនមើលកាត់កេរ្ដិ៍-កាត់ខ្មាស ហើយមានជនថ្លៃថ្នូរខ្លះនិយាយថាម្ដាយខ្ញុំសម្ដែង (ឈប់សម្ដែងទៅមីង)ជាសម្ដីគេliveនិយាយថាឱ្យម្ដាយខ្ញុំ តែទីបំផុត ជានិស្ស័យ ខ្ញុំនិងគាត់ក៏បានជួបគ្នា ខ្ញុំនៅតែជំរាបសួរគាត់តាមចរិកខ្ញុំគោរពមនុស្សចាស់ នេះហើយអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នា តើម្ដាយខ្ញុំពិតជាសម្ដែងមែនឬ ហើយខ្ញុំចង់ឃើញទឹកភ្នែកម្ដាយខ្ញុំណាស់មែនទេ?

ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើឱ្យម្ដាយខ្ញុំហូរទឹកភ្នែកព្រោះតែការមោទនៈភាព តែបែរជាគាត់មកត្រូវហូរទឹកភ្នែកពេលឃើញកូនជាប់គុ-ក ដៃត្រូវគេវ៉ៃ--ខ្នោះ ទៅវិញ។
រស់នៅក្នុងគុ-កខ្ញុំត្រូវបានគេវ៉ៃ-ស្ទើស្លាប់នៅបន្ទប់A17ដោយគំរា-មហាមមិនឱ្យប្រាប់មន្រ្តីអនុរក្សថាមានគេវ៉ៃ- សួរថា គេចង់វ៉ៃ-ទេ ?បើគ្មានអ្នកទៅប្រាប់ឱ្យគេវ៉ៃ- នេះហើយជារឿងដែលខ្ញុំជួប ខ្ញុំត្រូវបានហាមធ្វើរឿងជាច្រើន ខុសពីអ្នកទោសផ្សេងទៀត។ តើនេះមែនទេ ដែលខ្ញុំព្រមទទួលទោ-សហើយបែរជាមានទណ្ឌ-កម្មពីលើទោ-សនោះទៀត នេះហើយ ក្រ ក្រគឺ វេទនា ក្រ គឺពិបាករកណាស់ពាក្យថាយុត្តិធម៌ ក្រគ្មានពាក្យនិយាយទៅកាន់គេនោះទេ គេថាឆ្វេងគឺឆ្វេងគេថាស្ដាំគឺស្ដាំ។

ពេលចេញមកវិញ ការងារ ការរៀនគឺខ្ញុំគ្មានឱកាសនោះទេ ពេលទៅណាមកណា មនុស្សជាច្រើនប្រើក្រសែភ្នែកមកមើលលើមកមើលក្រោម អ្នកខ្លះ ហៅអ្នកខ្លះមិនហៅ តើនេះមែនទេ ដែលខ្ញុំត្រូវទទួលបាន ពេលដែលខ្ញុំធ្វើសមាហរន្តកម្មចូលមករស់នៅក្នុងសង្គមវិញ របស់ខ្ញុំ ដែលខ្ញុំត្រូវជួប។

ជាចុងក្រោយខ្ញុំបាទសូមអរគុណបងប្អូន ពុកម៉ែគ្រប់គ្នាដែលតែងតែចាប់អារម្មណ៍ជាមួយករណីខ្ញុំ។ ទោះពេលនេះខ្ញុំគ្មានការងារធ្វើ មិនអាចរៀនបានតែខ្ញុំសន្យាថានិងធ្វើជាយុវជនគំរូ ចែករំលែកចំនេះដឹងដល់ប្អូនៗជំនាន់ក្រោយតាមលទ្ធភាពដែលអាចទៅបាន និងឱកាស ។

ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចែករំលែកចំនេះដឹងផ្នែកវប្បធម៌ សិល្បៈ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្ត ខ្ញុំគ្រាន់តែសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងបើកចិត្តព្រមទទួលយករូបខ្ញុំ ឱ្យមករស់ក្នុងសង្គមវិញ និងមេត្តាបើឱកាសនិងផ្ដល់ឱកាសឲ្យរូបខ្ញុំផងដោយក្ដីគោរពបំផុតពីខ្ញុំដោយក្ដីគោរពដ៏ខ្ពស់ខ្ពស់អំពីខ្ញុំ បាទ ចំប៉ីខ្មៅ​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post