header ads

Sponsor

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានលើកឡើងទាក់ទងករណី អាជី អាម៉ី ដែលគាំទ្រទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយថា«

ផ្អែកទៅលើអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនបានផ្ដល់នីតិសម្បទាដល់មន្ត្រីរបស់ក្រសួងជានគរបាលយុត្តិធម៌ក្នុងការបង្ក្រា-ប ឬឃុំ-ខ្លួន ឬដាក់ទោ-សទ-ណ្ឌណាមួយចំពោះបទល្មើ-សបាននោះទេ។ ប៉ុន្តែករណីមិនរាងចាល ឬនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសាសនាទៀតនោះ ក្រសួងនឹងស្នើទៅនគរបាលយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន មួយវិញទៀតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ គឺបង្កើតឡើងជាលក្ខណៈអន្តរក្រសួង គ្មានស្ថិតនៅក្រោមឥទ្ធិពលបុគ្គលមានអំណាចណាម្នាក់ឡើយ។

ហើយលោកបានបន្ថែមថា ករណីចំប៉ីខ្មៅ ចរិតបទល្មើ-សមានលក្ខណៈខុសគ្នា ហេតុដូចនេះចំណាត់ការក៏ខុសគ្នាដែរ គឺជាចំណាត់ការរបស់មន្ត្រីយុត្តិធម៌ មិនមែនក្រោមចំណាត់ការអប់រំណែនាំរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈឡើយ។»

យ៉ាងណាក្រោយពីការលើកឡើងរបស់លោកហេង ឡុង ខាងលើរួចមក លោក ពេជ្រ ស្រស់ ក៏បានផ្ញើសារជូនលោក ហេង ឡុង ដោយថានេះ គឺជាការបន្ថែមសាំង លើអណ្តាតភ្លើងកំពុងតែឆេះសន្ធោសន្ធៅ ពីព្រោះថា៖ ការលើករបស់លោក ហេង ឡុង មានចរិតបើកទ្វារទ្រុង ឲ្យពួកបា-តសង្គមរួចផុតពីការទទួលខុសត្រូវផ្លូវច្បា-ប់។

ខ្ញុំសូមគូសបញ្ជាក់ជូនលោក ហេង ឡុង ថា៖ ក្រសួង វប្បធម៌ជាសេនាធិការរដ្ឋាភិបាលដើម្បីការពារវប្បធម៌ ខ្មែរ និង សិល្បៈខ្មែរ ព្រមទាំងមរតកអក្សរសិល្ប៍ខ្មែរ ទៀតផង ហើយក្រសួងវប្បធម៌ជាដើមបណ្តឹ-ងលើជន ទាំងឡាយណាធ្វើសកម្មភាពបំផ្លាញ វប្បធម៌ សិល្បៈ អក្សរសិល្ប៍ខ្មែរដោយមិនអាចដើរតួរំលោ[ភច្បា-ប់ទេ។

ចំពោះករណីចំប៉ីខ្មៅ លោក ហេង ឡុង និយាយត្រូវ ត្រង់បទល្មើ-សផ្សេងគ្នា ប៉ុន្តែច្បាប់ ក៏ដាក់ទោ-សខុស គ្នាដែរ បើបទល្មើ-សដូចគ្នាគឺវាមានតែចំប៉ីខ្មៅបានធ្វើ សកម្មភាពជាមួយក្រុមក្មេងស្រីប្រុសទាំងនោះ ទើប ចាត់ទុកជាបទល្មើ-សតែមួយ។ ហេតុអ្វីមិនយកក្រុម ក្មេង ស្រី ប្រុស ទៅអនុវត្តច្បាប់នៅតុលា-ការ ឲ្យដូច ករណីចំប៉ីខ្មៅដែរទៅ ?

ព្រោះច្បាប់មានចែងកំណត់ ទោ-សរួចដែរហើយពីសកម្មភាពក្រុមក្មេងទាំងនោះ គឺវាមិនអាចច្រឡំជាមួយករណីចំប៉ីខ្មៅទេ ដូច្នេះត្រូវ យកទៅអនុវត្តច្បាប់នៅតុលា-ការទៅដើម្បីតម្លាភាព។ ពេជ្រ ស្រស់ 11/02/2021

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post