header ads

Sponsor

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ៖ សម័យនេះជាសម័យ Facebook ព័ត៌មានលឿនណាស់ មន្ត្រីឆ្មើងឆ្មៃ សូមកុំគិតថាលាក់ជិត! ខ្ញុំមិនទុកទេ !!!
ភាពពើងទ្រូង របស់មន្រ្តីមួយចំនួន ធ្វើអោយប្រជាពលរដ្ឋ ខឹងគោ វាយរទេះ គឺសម្ដេចលោកមិនទុកទេ ត្រូវតែធ្វើការវះកាត់ ។

មេគយចល័ត​តំបន់​៥​ ឈួន​ សោភា​ ប្រព្រឹត្ត​អំពើ​មិនគប្បី​ជាច្រើន​លេីកច្រេីនសារ​ រហូតដល់​ប្រជាពលរដ្ឋ​តវ៉ាបិទផ្លូវម្ដងហេីយ​ តែ​ បុគ្គល​រូប​នេះ​នៅតែ​ឈរនៅលេីតួនាទី​យ៉ាងរឹងមាំដដែល​ ។

ប្រភព​ពី​អ្នក​បន្ទាយមានជ័យ​ បាន​អោយដឹងថា​ ឈួន​ សោភា​ មិនខ្វល់​នឹងការតវ៉ា​ ឬ​ ការរិះគន់​របស់​មហាជន​ទេ​ សំខាន់​ប្រឹងកេីបលុយ​ធ្វើ​មានធ្វេី​បាន​ និងទុកសូកមេខ្លះ​ គឺគេបានសុខហេីយ​ ។

ចំណែក​មេគយធំខាងលេី​ក៏អញ្ចឹងដែរ​ បុគ្គល​ ឈួន​ សោភា​ រូបនេះ​បង្កររឿងក្ដៅក្រហាយដាក់​ប្រជាពលរដ្ឋ​ជាច្រើន​លេីកច្រេីនសារ​ តែនៅតែរក្សាទុកអោយនៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ​កាន់តែខ្លំាង​ ។

លេីកនេះមហាជនរង់ចាំមេីល​ថា​ តេី​ការឈឺចាប់របស់​មន្ត្រី​យោធា​ការពារ​ព្រំដែន​រហូតដល់​ថ្នាក់​ចងកសម្លាប់ខ្លួន​ អាចធ្វើ​អោយមានការផ្លាស់ប្ដូរ​ មេគយចល័ត​ ឈួន​ សោភា​ ឬ​ អោយនៅដដែល​ ឬ​ តម្លេីងអោយធ្វេីធំជាងមុន​ ?

សូមបញ្ជាក់ផងដែរថា ឡានកញ្ចាស់ដែលលោកគយចាប់ គឺជាឡានដែល បានបម្រើអង្គភាពយ៉ាងសកម្មកន្លងទៅនេះ ពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយទឹកជំនន់ ឡាននេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post