header ads

Sponsor

ភ្នំពេញ ៖កាលពីល្ងាចថ្ងៃទី ១៤ ម្សិលមិញនេះ បុរសម្នាក់ដែលបានធ្វើចត្តាឡីស័កនៅសណ្ឋាគារកាំបូឌីយ៉ាណា បានសម្ដែងការមិនពេញចិត្តទៅនឹងការស្នាក់នៅ និងម្ហូបអាហារ ដែលខ្លួនបានបង់ លើសពីនេះគឺមិនអាចយកម្ហូបពីខាងក្រៅមកទៀត។

ដោយនេះគ្រាន់តែជាការសម្រាកបានចំនួន៣ថ្ងៃប៉ុននោះ ដោយលោក ពិន សារាពេជ្រ ថានឹងធ្វើការផុសបង្ហាញពីស្ថានភាពនៅទីនេះរៀងរាល់ថ្ងៃទៀតផង។

នេះជាការរៀបរាប់ទាំងស្រុងរបស់លោក ថា

«Day 3 of Quarantaine: ខ្ញុំជាមនុស្សមិនចូលចិត្តដ្រាមា អ្វីនោះទេ។ ថ្ងៃនេះជាថ្ងៃទី ៣ ដែលខ្ញុំធ្វើចត្តាឡីសាក់នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ បន្ទប់នៅទីនេះមិនសមនឹងដាក់នៅជួលក្នុងតម្លៃ 60 ដុល្លារនោះទេ។ តំលៃម្ហូបមួយពេល ១០ ដុល្លារ ។ ក្នុងមួយថ្ងៃត្រូវចំណាយ ៩០ដុល្លារ ។

អាហាររាល់ពេលបើអានឈ្មោះមុខម្ហូបវិញ ហាក់ដូចជាអស្ចារ្យណាស់តែដល់ពេលគុណភាពម្ហូបវិញ ហូបមិនកើត ។ ខ្ញុំមិនយល់ថាតើគាត់ចាត់ទុកអ្នកដែលចូលមកកន្លែងគាត់ជាភ្ញៀវរឺក៏ជាអ្នកជាប់ទោសនោះទេ ។ ខ្ញុំត្រូវការសេវាមួយដែលស្មើទៅនឹងតំលៃដែលខ្ញុំបង់ ។

ខ្ញុំបានសុំអោយមិត្ត និង ប្អូនជួយទិញអាហារតាមផ្លូវមកអោយ (ព្រោះវាមានគុណភាពជាងអាហាសណ្ឋាគារផ្កាយ ៥ មួយនេះ) តែត្រូវគេហាមឃាត់ ព្រោះថាជាបំរាមរបស់ក្រសួងសុខាភិបាល ។ ចំណុចនេះខ្ញុំនឹងសុំមើលប្រកាស់ក្រសួងណាមួយដែលនិយាយពីរឿងនេះ ។

ការស្នាក់នៅក្នុងបន្ទប់នេះមានរយ:ពេល 14 ថ្ងៃដែលជាពេលមួយយូរ ភ្ញៀវគួរមានជំរើសនៅព្រលាននិងជ្រើសយកទីតាំងសណ្ឋាគារណាមួយ។

មិនមែនយកមកដាក់នៅកន្លែងដែលកោរភ្ញៀវបែបនេះទេ ។ ពីថ្ងៃនេះទៅខ្ញុំនឹងផុសវីដេអូមួយរៀងរាល់ថ្ងៃពីស្ថានភាពនានានៅទីនេះ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post