កំពង់ចាម៖ សមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ខ្លួនបុរសម្នាក់ នៅម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពីលួចយករថយន្តរបស់កូន ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមពាក្យបណ្ដឹងឪពុក។
ជនសង្យ័យ ឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។
ដោយមានឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ច បាននាំយកជនសង្ស័យ និងរថយន្ដ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបថាករណីលួចរថយន្ត នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នៅភ្នំពេញ។