header ads

ពលករឈ្មោះ គ ឃ ណ ដែលបានបើកបររថយន្តក្នុងស្ថានភាពស្រវឹងត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់មកបានព្យាយាមរត់គេចហើយត្រូវប៉ូលីសដេញតាម បានលោតពីលើស្ពានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ជីនជូ កាលថ្ងៃទី០៥ មករា ឆ្នាំ២០២១កន្លងមកនេះ។

ក្រោយពីក្រុមអនុព័ន្ធការងារប្រចាំស្ថានទូតបានសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់រហូតត្រលប់ដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពកាលពីថ្ងៃម្សិលម៉ិញនេះ។

ក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះផ្ទាល់បានថ្លែងអំណរគុណ ដល់ក្រុមការងារ និងស្ថានទូតកម្ពុជាដែលបានជួយសម្របសម្រួលជាមួយមន្ទីពេទ្យក្យុងសាងដោយមិនយកថ្លៃព្យាបាលដែលអស់ជាង ១០ម៉ឺនដុល្លារ ហើយបានស្វែងរកកន្លែងស្នាក់នៅពេលជនរងគ្រោះជួបបញ្ហាទោះបីគាត់ជាពលករខុសច្បាប់ក៏ដោយ។ ស្ថានទូតនឹងធ្វើលិខិតសរសើរ និងលិខិតថ្លែងអំណរគុណដល់មន្ទីពេទ្យ និងស្ថាប័នពាក់ព័ន្ធដែលបានជួយដល់ការងារនេះ។

ឆ្លៀតឱកាសនេះដែរ ស្ថានទូតសូមអំពាវនាវដល់ពលករក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូបសូមកុំល្មើសបម្រាម ឬច្បាប់ណាមួយរបស់អាជ្ញាធរកូរ៉ ដើម្បីសុខុមាលភាពរបស់បងប្អូនអំឡុងពេលប្រកបការងារនៅប្រទេសកូរ៉េ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post