ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ដែលមានការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនោះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកដដែល នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។
ក្រុមហ៊ុន vivo បានជម្រុញអោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ក្រុមហ៊ុន vivo បានប្រកាសថា នឹងបន្តក្នុងការផ្តល់អោយអ្នកប្រើប្រាស់នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ 2021 នេះ តាមរយៈការឌីស្សាញទៅលើបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo នឹងខិតខំប្រឹងប្រែងក្នុងការបំបែកនូវព្រំដែននូវភាពល្អឥតខ្ចោះនៃការឌីស្សាញទៅលើស្មាតហ្វូនអោយក្លាយជាវត្ថុដ៏សំខាន់មែនទែនក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ការពង្រីកទៅលើការបោះជំហានរបស់ក្រុមហ៊ុន vivo ទៅកាន់ពិភពលោកនៅក្នុងឆ្នាំ 2021
នៅក្នុងឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តរយៈពេលវែងចំនួន 4 នោះ គឺផ្នែកថតរូបភាព ប្រព័ន្ធ ការឌីស្សាញ និងកម្លាំងម៉ាស៊ីន។ លោក Liang Wang ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅនៃផលិតផល Overseas បាននិយាយថា “ឧទាហរណ៍មួយនៅក្នុងចំណោមនិន្នាការរបស់អតិថិជន គឺមានការកើនឡើងទៅលើតម្រូវការស្មាតហ្វូនដោយសារតែមេរោគរាតត្បាតសកលនោះ។”
នៅក្នុងពាក់កណ្តាលឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនសម្រាប់ទីផ្សារកម្រិតថ្នាក់កណ្តាល និងទីផ្សារប្រណិតផងដែរ។ ក្រុមហ៊ុននឹងបញ្ចេញនូវស្មាតហ្វូនដែលមានបច្ចេកវិទ្យាទំនើបៗ និងតម្លៃយ៉ាងល្អបំផុត។ ក្រុមហ៊ុន vivo គឺមានមូលដ្ឋានយ៉ាងរឹងមាំនៅក្នុងទីផ្សារជាច្រើនហើយកាលពីឆ្នាំមុននេះ ហើយនៅពេលនេះ ក្រុមហ៊ុននេះ គឺបានក្លាយជាក្រុមហ៊ុន Top 5 នាំមុខគេនៅលើទីផ្សារស្មាតហ្វូនសកលថែមទៀតផង ដែលមានអ្នកប្រើប្រាស់ច្រើនជាង 380 លាននាក់ច្រើនជាង 40 ប្រទេស។ ក្រុមហ៊ុននេះ នៅតែជាម៉ាកយីហោដ៏រឹងមាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈចំនែកទីផ្សាររបស់ខ្លួន និងចំណាត់ថ្នាក់លេខ 2 និងលេខ 3 នៅក្នុងប្រទេសចិន និងឥណ្ឌារៀងគ្នាផងដែរ។ ក្រុមហ៊ុន vivo ក៏មានទីផ្សារល្អនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបប៉ែកខាងលិចផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏ជាដៃគូផ្លូវការរបស់ UEFA EURO 2020 និងឆ្នាំ 2024 ហើយក៏ជានិមិ្មតសញ្ញានៃការពង្រីកជាលលក្ខណៈសកល និងការបម្រើនូវតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀតផង។ លោក Guoliang Liu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្តគម្រោងផែនការរបស់ vivo បាននិយាយថា “ការចូលទីផ្សារពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុន vivo។ អ៊ឺរ៉ុប គឺជាទីផ្សារចាស់ទុំមួយ ហើយភាពជោគជ័យរបស់យើងនៅក្នុងទ្វីបនេះ គឺផ្តោតទៅលើភាពច្នៃប្រឌិត និងបច្ចេកវិទ្យា។ ទី 2 អ្នកប្រើប្រាស់ជាច្រើននៅអ៊ឺរ៉ុប គឺមានតម្រូវការជាច្រើន ផ្អែកទៅលើប្រភេទក្រុមផ្សេងៗ គ្នាដូចជាស្តង់ដារខ្ពស់នៃសុវត្ថិភាពព័ត៌មានផងដែរ។ ភាពរីកចម្រើនរបស់ក្រុមហ៊ុន vivo គឺកើនឡើងខ្លាំងនៅទីនេះ។”
នៅក្នុងការត្រួសត្រាយផ្លូវថ្មីៗនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវផលិតផលជាច្រើនដែលមានការផ្តោតទៅលើបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ថែមទៀត។ នៅក្នុងនាមជាអ្នកនាំមុខគេទៅលើបច្ចេកវិទ្យា5G នេះ ក្រុមហ៊ុន vivo បានធ្វើការផលិតទៅលើផលិតផលជាច្រើនដែលមានបច្ចេកវិទ្យា5G នេះដើម្បីអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យ ហើយក្រុមហ៊ុននេះគឺមានប៉ាតង់ទៅលើបច្ចេកវិទ្យា 5G នេះ ច្រើនជាង 2000 នៅចុងឆ្នាំ 2020 នេះផងដែរ។ ការអភិវឌ្ឍនេះ គឺដោយសារតែភាពរឹងមាំទៅលើផ្នែកសា្រវជ្រាវ និងអភិវឌ្ឍនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន 9 ។
ការពង្រឹងទៅលើបច្ចេកវិទ្យាថតរូបភាពរបស់ស្មាតហ្វូន
ក្រុមហ៊ុន vivo បានសហការក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ZEISS ដើម្បីអោយខ្លួនក្លាយជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងបច្ចេកវិទ្យានៃការថតរូបភាព។ ក្រុមហ៊ុន vivo និង ZEISS នឹងសហការគ្នាក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានាំមុខនៅក្នុងឧស្សាហកម្មនេះតាមរយៈការដំណើរការនូវបន្ទប់ពិសោធន៍ vivo ZEISS Imaging Lab និងការបង្ហាញនូវយុទ្ធនាការ “vivo ZEISS Master Photography”ថែមទៀតផង។
លោក Zhuo Li ដែលជាប្រធានផ្នែក Digital Imaging Product របស់ក្រុមហ៊ុន vivo បាននិយាយថា “ក្រុមហ៊ុន vivo និង ZEISS ជួយបំពេញបន្ថែមគ្នាទៅវិញទៅមក។ ក្រុមហ៊ុន ZEISS គឺជាក្រុមហ៊ុនជំនាញទៅលើបច្ចេកវិទ្យាអុបទិក ខណៈពេលដែលក្រុមហ៊ុន vivo គឺអភិវឌ្ឍទៅលើ imaging algorithms និងការឌីស្សាញទៅលើស្មាតហ្វូន។សម្រាប់បច្ចេកវិទ្យា ZEISS lens នេះគឺពិតជាល្អមែនទែននៅក្នុងការថតរូបភាព ហើយវាមានការទទួលស្គាល់ដោយអ្នកជំនាញជាច្រើនថែមទៀត។”
ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានអភិវឌ្ឍទៅលើប្រព័ន្ធ Gimbal Camera System ដែលនេះ គឺជាអ្វីដែលត្រូវការបំផុតសម្រាប់អ្នកជំនាញក្នុងការថតរូបភាព និងអ្នកថតកុននោះ។ ក្រុមហ៊ុន vivo ផ្តោតខ្លាំងទៅលើរបកគំហើញថ្មីជាច្រើន និងការឌីស្សាញទៅលើស្មាតហ្វូនកាន់តែមានរូបរាងទាន់សម័យបំផុត។
លោក Guoliang Liu នាយកជាន់ខ្ពស់ផ្នែក Overseas Strategic Planning Center នេះនិយាយថា “នៅក្នុងការចាប់ផ្តើមរបស់ក្រុមហ៊ុននេះ ស្មាតហ្វូន X50 series នេះបានបង្ហាញខ្លួននៅលើទីផ្សារជុំវិញពិភពលោកហើយ ជាពិសេសស្មាតហ្វូននេះ នាំមុខគេនៅលើពិភពលោកទៅលើផ្នែកថតរូបភាពផងដែរ។” ក្រុមហ៊ុន vivo ផ្តោតទៅលើភាពសំខាន់នៃការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនក្នុងការផ្តោតទៅលើភាពទាន់សម័យនៃស្មាតហ្វូនរបស់ពួកគេ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់។ កាមេរ៉ារបស់ស្មាតហ្វូនក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ស្មាតហ្វូនផងដែរ។
ប្រព័ន្ធឌីជីថលអេកូឡូស៊ី (Digital Ecosystem) របស់ក្រុមហ៊ុន vivo
នៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមនូវគំនិត VISION+ តាមរយៈការប្រកាសបង្ហាញនូវ OriginOS និងការ upgrades ទៅលើ Platforms សម្រាប់អ្នកអភិវឌ្ឍកម្មវិធីផងដែរ។ VISION+ គឺជាមាតិកាអេកូឡូស៊ីដែលមានការផ្តោតទៅលើ Themes និងធនធានជាច្រើនដែលមានលក្ខណៈអាជីព និងកាថតរូបភាពកាន់តែអស្ចារ្យដែលប្រកបដោយភាពរីករាយបំផុត។ នៅក្នុងការទទួលបាននូវពានរង្វាន់ vivo VISION+ Mobile Photography Awards 2020 នេះ គឺបានបង្ហាញអំពីសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងអំពីការថតរូបភាពនេះ។ OriginOS នេះ គឺជាប្រព័ន្ធប្រតិបត្តិការដែលផ្អែកនៅលើ Android ចុងក្រោយបំផុតរបស់ vivo ដែលមានភាពច្នៃប្រឌិតជាច្រើនកាន់តែអស្ចារ្យជាច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់ ៕