header ads

Sponsor

កណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់ត្រូវបានជាបន្តបន្ទាប់ក្រោយលួចគោប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះជាម្ចាស់គោចំនួន០២ នាក់ ទី១ឈ្មោះ ទឹម សុខលីម ភេទស្រី អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងក្រសាំងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះទី២ឈ្មោះ ធឿន រិដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ នៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ០៨ នាក់

ទី១/ឈ្មោះ លី ចាន់ ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មេក្លោង (ឃាត់ខ្លួន)។

ទី២/ឈ្មោះ កូវ រស្មី ហៅគោ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកស៊ីឈ្នួរដឹកសត្វគោ (ឃាត់ខ្លួន)។

ទី ៣/ឈ្មោះ ជឹម សាមីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកលួចសត្វគោ (ឃាត់ខ្លួន)។

ទី ៤/ឈ្មោះ កៃ វណ្ណដន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។

ទី៥/ឈ្មោះ វ៉ាត់ ធួនហៅគក ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។

ទី៦/ឈ្មោះ ហ៊ិន នី ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកកិនស្រូវ នៅភូមិត្រពាំងអំពិលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកបើករឺម៉កដឹកសត្វគោ (ឃាត់ខ្លួន)។

ទី ៧/ឈ្មោះយី ទ្រី ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (ឃាត់ខ្លួន)។
និងទី៨/ឈ្មោះ សាន់ គីម ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖–សត្វគោញីសម្បុរស ចំនួនបួនក្បាល។ –រឺម៉កសម្រាប់ដឹកសត្វគោចំនួន២គ្រឿង។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនរងគ្រោះបានដឹកសត្វគោចំនួន ៥ ក្បាលយកទៅប្រលែងនៅវាលស្រែខាងក្រោយផ្ទះ។ រហូតដល់ម៉ោង១៧ និង៣០នាទីល្ងាច ឃើញតែសត្វគោចំនួន ៤ ក្បាលដើរចូលផ្ទះវិញ ហើយសត្វគោញីចំនួន ១ ក្បាលទៀតមិនឃើញដើរមកផ្ទះវិញសោះ ទើបជនរងគ្រោះនឹងសាច់ញាតិបាននាំគ្នាដើររកសត្វគោនោះតែរកមិនឃើញសោះ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៩ ព្រឹក ទើបជនសង្ស័យឈ្មោះ លី ចាន់ បានដឹងថាជនរងគ្រោះបាត់សត្វគោចំនួន ១ ក្បាល ក៏ទៅសួរនាំភិនភាគសត្វគោពីជនរងគ្រោះ ទើបជនសង្ស័យប្រាប់ទៅជនរងគ្រោះថាគោនោះខ្លួនយកទៅលក់ឲ្យគេនៅម្ដុំសង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពបន្តថា ពេលនោះទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច និងបានហៅជនសង្ស័យមកសួរបំភ្លឺតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី ចាន់ បានសារភាពថាខ្លួនបានបញ្ជាឲ្យបក្ខពួកធ្វើសកម្មភាពលួចសត្វគោរបស់ជនរងគ្រោះហើយយកទៅលក់ប្រាកដមែន។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post