រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលា ដែលព័ត៌មាននេះជាព័ត៌មានប្រឌិត ។
ក្រសួងសុខាភិបាលសូមបញ្ជាក់ថា បច្ចុប្បន្ននេះយើងពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមមនុស្សអាយុបែបនេះទេ ហើយក្រសួងសុខាភិបាល សូមឲ្យអាផ្ញាធរមាសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ផង !