ឧត្តរមានជ័យ៖នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានរកឃើញសង្សារមួយគូ ដែលរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិញហើយ ដោយពេលនេះ បានបញ្ជូនអ្នកទាំង២ ទៅធ្វើចត្តាឡីស័កសារជាថ្មី ជាមួយគ្នានេះដែរមន្ត្រីសុខាភិបាល ក៏បានតាមរកអ្នកពាក់ព័ន្ធយកមកធ្វេីចត្តាឡីស័កផងដែរ។
សូមជម្រាបជូនថា នារីវ័យក្មេងម្នាក់ បានរត់តាមសង្សាររបស់ខ្លួនចេញពីមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ហោះលេីហ្វេសប៊ុកដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នារីវ័យក្មេងរូបនេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
នារីរូបនេះមានឈ្មោះ ធា ជីថា អាយុ
១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
របាយការណ៍បន្ថែមថា នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។