header ads

Sponsor

ភ្នំពេញ ៖ សិស្សសាលាថ្នាក់ទី១១ នៃសាលាអន្តរជាតិ AIS និង AII សាខាជ្រោយចង្វារម្នាក់ បានរងការចោទថា បានបើករថយន្តដែលមានស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនទៅរៀនជាញឹកញាប់ ដោយមិនមានការហាមឃាត់នោះទេ ។

ទាក់ទងនឹងរឿងនេះដែរ ខាងសាលាបានបដិសេធ និងថា ទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ!

យ៉ាងណាបើតាមមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់ឡើយ។

ពលរដ្ឋទទូចដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយមានវិធានការ និងទប់ស្កាត់លើករណីនេះផង ដែលរថយន្តអង្គភាពទៅប្រើប្រាស់ជាលក្ខណៈបុគ្គលបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post