បន្ទាប់ពីប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសាង់គម្រោងបែបធម្មជាតិចំនួន៣កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ពេលនេះ បុរី ប៉េង ហួត កំពុងត្រៀមរៀបចំកម្មវិធីបើកលក់ និងសម្ពោធជាផ្លូវការនូវគម្រោងទាំង៣នេះក្នុងពេលតែមួយ ជាមួយការផ្ដល់ជូនដ៏សម្បើមមិនធ្លាប់មានពីមុនមក។ កម្មវិធី “សុភមង្គលថ្មីបែបធម្មជាតិ” នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរី ប៉េង ហួត (បឹងស្នោ) នៅលើមហាវិថីក្លាស្ទ័រ ជិតផ្ទះគំរូវីឡា King A វេលាម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៨:០០ យប់។
អតិថិជនដែលកក់ប្រាក់ចំពោះការទិញផ្ទះក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គម្រោង ដឹស្តា ផ្លាទីនីម អេកូវេរ៉ាន់ដា ឬគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ ក្នុងថ្ងៃកម្មវិធីនេះនឹងទទួលបានការផ្ដល់ជូនដ៏អស្ចារ្យផ្ទួនៗក្នុងពេលតែមួយដែលរួមមាន៖
- ការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ១១%
- ការផ្ដល់ជូនកង់ស្ព័រម៉ាក Giant មួយគ្រឿងភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
- ការបញ្ចុះតម្លៃបន្ថែមជាទឹកប្រាក់រហូតដល់ ២០ ០០០ ដុល្លារ
អ្វីដែលកាន់តែអស្ចារ្យមិនធ្លាប់មាននោះ គឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។
ក្រៅពីការផ្ដល់ជូនដែលមិនធ្លាប់មាននេះ អតិថិជនអាចមានជម្រើសទូទាត់តាមរយៈធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ចាប់ពី ៤,៩៩% ឡើងទៅ ហើយទំហំកម្ចីរហូតដល់៨០%។
គួរបញ្ជាក់ថា កម្មវិធីនេះបើកជូនសាធារណជនចូលរួមដោយសេរី ហើយរឹតតែពិសេសជាងនេះទៅទៀតគឺអ្នកចូលរួម និងអតិថិជនទាំងអស់អាចមានឱកាសឈ្នះរង្វាន់ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតក្នុងថ្ងៃនីមួយៗតែម្ដង។
ពិសេសណាស់មែនទេ? កុំភ្លេចជួបគ្នាណា៎! សូមអញ្ជើញមកទស្សនាផ្ទះគំរូផ្ទាល់ និងទទួលយកការផ្ដល់ជូនទាំងនេះ ក៏ដូចជាការប្រឹក្សាយោបល់ពីសហការីជំនាញយើងខ្ញុំដែលនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្ដីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។
ព័ត៌មានលម្អិតអំពីកម្មវិធី និងលក្ខខណ្ឌផ្សេងៗ សូមទាក់ទងមកលេខ 098/ 016 / 017 596 789 ឬតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការ Borey Peng Huoth ឬចូលរួមក្នុង Channel Telegram: https://t.me/boreypenghuoth៕https://t.me/boreypenghuoth