header ads

Sponsor

សៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងសៀមរាបឃាត់ខ្លួន ក្រោយពីលួចយករថយន្ត របស់អ្នកលក់គ្រឿងអគ្គិសនីម្នាក់កាលពីម៉ោងល្ងាច ថ្ងៃទី១៦ខែកុម្ភៈ ស្ថិតនៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ ឈ្មោះ ភូ វុទ្ធី អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ហេតុការណ៍លួចនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០២រសៀល នៅក្នុងចំណុចទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយជនរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 ចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។

ឃើញឱកាសល្អ ជនសង្ស័យ បានចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦ តែត្រូវម្ចាស់រថយន្ត ហៅម៉ូតូឌុប ជិះដេញតាមពីក្រោយ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបឃាត់រថយន្តបាននឹងរាយការណ៍ មកសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។

ក្រោយពីការសាកសួរបុរសរូបនេះ មិនអាចឆ្លើយបំភ្លឺ បាននោះទេ ដោយសារមានសភាពដូចជាមនុស្សបែកថ្នាំ។​សមត្ថកិច្ចបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post