header ads

Sponsor

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានអោយដឹងថាពលករខ្មែរម្នាក់បានរត់ចេញពីកន្លែងមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪកម្រិត២ ក្រុងសិរីសោភ័ណ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្ត ពាក់ព័ន្ធដើម្បីជួយស្វែងរកនិង នាំខ្លួនពលករខ្មែររូបនោះមកធ្វើចត្តាឡីស័កវិញ ។

បើយោងតាមមន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័កកម្រិត ២ វិទ្យាល័យសម្តេចឪ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថាមានពលករខ្មែរម្នាក់នេះ ឈ្មោះ គង់ សេត ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បុរសនោះមានមុខរបរ កម្មករ មកពី ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ ឆ្នាំ២០២១កន្លងមក ។

បើប្រជាពលរដ្ឋណាបានឃើញជននេះ សូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ហើយកុំឲ្យនៅជិតជននេះឲ្យសោះព្រោះវាអាចឆ្លង ជម្ងឺកូវីដ១៩ បើទោះបីបុរសនេះមិនទាន់មានការឆ្លងជម្ងឺកូវីដ១៩ក៏ដោយតែយើងក៏មិនត្រូវឆ្វេសប្រហែលផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post