ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសអំពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយឆ្លងថ្មី ជំងឺកូវីដ-១៩ រហូតដល់៣២ករណី សម្តេច សង្កត់ធ្ងន់ថា នេះជា ការឆ្លងចូលសហគមន៍លើកទី៣ ដែលមិនធ្លាប់មានពីមុនមក ។
ការផ្ទុះរាលដាលកូវីដ-១៩ ក្នុងសហគមន៍ នេះសម្ដេចតេជោសម្រេច មិនហាមឃាត់ ការរៀបចំពិធីមង្គលការ ឬពិធីជួបជុំផ្សេងៗទេ ហើយសាលារៀនក៏នឹងមិនបិទដែរ ប៉ុន្តែ ត្រូវរក្សាគម្លាតជាដាច់ខាត និងវិធានការ ៣ការពារ និង ៣កុំ ។