header ads

Sponsor

(កំពង់ឆ្នាំង)៖គ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹក បង្កឡើងដោយកាណូតជាប់ហ្គារដោយខ្លួនឯង ខណៈកំពុងធ្វើដំណើរតាមផ្លូវទឹកត្រឡប់មកចូលរួមពិធីបុណ្យវិញ ធ្វើឲ្យបុរសម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាលវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្បាលកោះត្រែងព្រែកកាត់ ឆ្លងទៅក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អ្នកបើកបរការណូតដែលជាម្ចាស់ការណូតខាងលើឈ្មោះ ភឿង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង បានបើកបាឡាស្មាច់ ០១គ្រឿង ដែលមានប្រវែង៧,៧០ម៉ែត្រ ក្នុងទិសដៅពីឃុំប្រឡាយមាស ទៅកករុងកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ៦នាក់។

ក្រោយកើតហេតុជនរងគ្រោះដែលស្លាប់ស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post