header ads

Sponsor

ឆ្នាំនេះពិសេសតែម្តងចំណេញរហូតដល់ 20$ ឱកាសពិសេស៣ជាប់ៗគ្នា realme Day, ចូលឆ្នាំថ្មីប្រពៃណីចិន និងទិវាថ្ងៃនៃក្តីស្រលាញ់ នៅក្នុងខែកុម្ភះ ២០២១ នេះ។ ក្រុមហ៊ុនស្មាតហ្វូន realme មានការផ្តល់ជូនពិសេសជាមួយតម្លៃថ្មី នៃស្មាតហ្វូន realme C15 ត្រឹមតែ 159$ (តម្លៃចាស់ 169$), realme 7i តម្លៃ 229$ (តម្លៃចាស់ 249$) និង realme 7 តម្លៃ 269$ (តម្លៃចាស់ 269$) សម្រាប់អតិថិជនទាំងអស់ ក្នុងនោះក៏មានកាដូជាច្រើនដែលជាអាំងប៉ាវសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។ ដល់ពេលដែលត្រូវលើកទឹកចិត្តខ្លួនសម្រាប់ឆ្នាំថ្មីហើយ ឬអាចធ្វើជាកាដូសម្រាប់ក្រុមគ្រួសារ និងមនុស្សពិសេស ក្នុងឱកាសដ៏ពិសេសនេះ។

ឥឡូវយើងក្រឡេកមើល លក្ខណៈពិសេសៗ របស់ស្មាតហ្វូនទាំង 3 ម៉ូឌែល ជាមួយនឹងកាដូដូចខាងក្រោម៖

• realme C15 មាន 2 ពណ៌សម្រាប់ជ្រើសរើសស្រស់ស្អាតគឺ ពណ៌ខៀវ និងពណ៌ប្រផេះ បំពាក់មកនូវកាមេរ៉ាលំដាប់ AI 4គ្រាប់ 13MP កាមេរ៉ាមុខ AI 8MP ថាមពលថ្មធំ6000mAh សាកថ្មលឿន18W និងមានអេក្រង់ធំ 6.5អ៊ីញ ជាមួយបន្ទះឈីប Snapdragon 460 ព្រមទាំងមានមុខងារសម្បូរបែបជាច្រើនទៀត។ realme C15 ពិតជាសក្តិសមសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តអេក្រង់ធំ ថ្មធំ ហើយវាអាច Standby បានរហូតដល់ 48ថ្ងៃ។ realme C15 មកជាមួយការដូដូចជា៖ កាសខ្សែ និង ស៊ីមស្មាតធំម៉ង 12 សប្តាហ៍។

• realme 7i មាន 2 ពណ៌សម្រាប់ជ្រើសរើសស្រស់ស្អាតគឺ ពណ៌បៃតង Aurora Green និងពណ៌ខៀវ Porla Blue បំពាក់មកនូវកាមេរ៉ាលំដាប់ Flagship “64MP Power Master” Ultra Clear 4គ្រាប់ អាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អ កាមេរ៉ាទម្លុះអេក្រង់ 16MP ថាមពលថ្មធំ5000mAh សាកថ្មលឿន18W និងមានអេក្រង់រលូន 90Hz ទំហំធំ 6.5អ៊ីញ ព្រមទាំងមានមុខងារសម្បូរបែបជាច្រើនទៀត។ realme 7i ជាមួយការដូដូចជា៖ Phone Ring, ដបទឹក, បាសប្លូធូ និង ស៊ីមស្មាតធំម៉ង 12 សប្តាហ៍។

• realme 7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស Mist White និងពណ៌ខៀវ Mist Blue បានបំពាក់បន្ទះឈីប Gaming Helio G95 សមត្ថភាពលេងហ្គេមខ្លាំង អូសកម្មវិធីធំៗបានដោយគ្មានបញ្ហា អេក្រង់រលូន 90Hz ធ្វើឲ្យការកម្សាន្តកាន់តែជក់ចិត្ត ហើយវាក៏មានកាមេរ៉ាជំនាន់ថ្មី Sony 64MP ៤គ្រាប់ រាល់ពេលដែលប្រើមុខងារ64MP រូបភាពច្បាស់ជាងរូប ដែលថតដោយមុខងារធម្មតា 2 ដង និងកាមេរ៉ាមុខទម្លុះអេក្រង់ 16MP ថាមពលថ្មធំ 5000mAh ជាមួយនឹងការសាកថ្មលឿន 30W Dart ជាមួយការដូដូចជា៖ ដបទឹក, កាសក្តោបត្រចៀកប្លូធូ និង ស៊ីមស្មាតធំម៉ង 12 សប្តាហ៍។

ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី 08 កុម្ភៈ 2021 រហូតដល់អស់ពីស្តុក ប្រយត្នជាវមិនទាន់ណា ប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទដៃនានាដែលស្ថិតនៅក្បែរលោកអ្នកជាងគេទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន realme៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post