header ads

Sponsor

ជិតដល់រដូវចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម ក្នុងនោះបងប្អូនទាំងនោះ ទាំងអ្នកជាប់ខ្សែស្រឡាយ ក៏ធ្វើពិធីសែនដកជើងធូប ខ្លះរើជំនាងផ្ទះ រានទេវតា ដាក់ថ្មី ប៉ុន្តែរបស់ចាស់ៗ ក្រោយពីរើរួច គឺភាគច្រើនបានយកមកបោះចោលនៅតាមទីវត្តអារាមទៅវិញ។ 

ក្រោយពីឃើញមានសំរាមច្រើនបែបនេះ សង្ឃ និងអាចារ្យបានប្រមូលដុតចោល ព្រមទាំងបានលើកឡើងថានឹងត្រូវពិន័យចំពោះបងប្អូនដែលបន្តយកមកបោះចោលបែបនេះទៀត។

នេះបើតាមតេជគុណ យិន រតនសុធាវី មានសង្ឃដិកាក្នុងហ្វេសបុកថា៖

ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាញផ្ទះឬ រានទេវតា ចិន យួន នឹងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត

ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត។

#សូមពុទ្ធបបរិស័ទឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក! #សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារនិងជាទីសក្ការ:បូជាគោរពប្រតិបត្តិ! #ភិក្ខុយិនរតនសុធាវី ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃសីល

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post