header ads

Sponsor

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post