header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី២៤ ខែកុម្ក: ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់ លោក ថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកចន្ទ្រា លោក ធឿន រដ្ឋា សមាជិកក្រុមការងារថ្នាក់ចុះជួយឃុំព្រៃគគីរ បានយកសម្ភារ:ទៅឧបត្ថម្ភដល់ទីស្នាក់គណបក្សឃុំ រួមមានទឹកសុទ្ទ១០យួ ទឹកផ្លែឈើ១កេស ម៉ាស២ប្រអប់ ខិតបណ័្ណ១០០សន្លិត សរុបថវិកា១០០,០០០រៀល ជាការជួយឧបត្ថម ពី លោក ពេញ ទិត្ថារ៉ា អនុប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយឃុំព្រៃគគីរ។

បន្ទាប់មក លោក ធឿន រដ្ឋា ប្រធានការិយាល័យនិងតីកម្មសម្របសម្រួុល និងវិវាទមូលដ្ឋានស្រុក លោក ទេព ស៊ាន មេឃុំ និងលោក ថា សុភាតារា ប្រធានមណ្ឌលសុខភាពព្រៃគគីរ បានសហកាជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ សកម្មជនឆ្នើមតាមភូមិ ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ៥ភូមិ នៅក្នុងឃុំដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ក្នុងនោះមានចាក់សារជាសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ ៣កុំគឺ:
*៣ ការពារ
១.ពាក់ម៉ាស់
២. លាងដៃ
៣.គម្លាតសង្គម គម្លាតបុគ្គល(ចាប់ពី១,៥ម៉ែត្រឡឡើងទៅ)
*៣ កុំ
១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក
២.កុំទៅកន្លែងមានមនុស្សច្រើន
៣.កុំប៉:ពាល់គ្នា កុំចាច់ដៃ កុំគៀកស្មា កុំឱបគ្នាជាដើម។
ដោយចដោយចុះផ្សព្វផ្សាយចាក់តាមមេក្រូ និងចែកខិតប័ណ្ណ ចែកម៉ាស បាញ់អាកុលលាងដៃ ទាំង៥ភូមិក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post