header ads

Sponsor

(ស្វាយរៀង)÷ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញ សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនិងបញ្ហាខ្លឹមសារដែលបានលើកឡើងថា "យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ"។

ចំពោះទាក់ទិននិងករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់ធម្មតា ដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។

ដូចច្នេះហើយរដ្ឋបាលខេត្តស្វាយរៀង សូមបដិសេធចំពោះ ព័ត៌មាន ក្លែងក្លាយខាងក្រោមនេះ
ដែលផ្សព្វផ្សាយបំពុលសង្គម សូមសាធារណៈជនកុំមានការយល់ច្រឡំ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post