(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួន មន្ដ្រីពន្ធនាគារនៅខេត្តកណ្ដាលម្នាក់ ឈ្មោះ តុង ដារ៉ា ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ដែលអះអាងថា បុគ្គលរូបនេះបានបោកប្រាស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ។
ក្រោយចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយត្រូវតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។
លោក ពេជ្រ ម៉ារ៉ែន ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ តុង ដារ៉ា ជាមន្ដ្រីពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរួចផងដែរ៕