header ads

Sponsor

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃ២៦ ខែកុម្ភៈ ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ជម្រាបទៅលោក អាយ ម៉ាស័រ ប្រធាន​ក្រុមប្រឹក្សាភិបាល​សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យផ្អាកអាជីវកម្មជា​បណ្តោះអាសន្ន ក្រោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត​និង​គ្រូពេទ្យ រកឃើញបុរសជនជាតិចិន​៤នាក់ ស្នាក់នៅក្នុងសណ្ឋាគារនេះមានមេរោគកូវីដ១៩។

១. ឈ្មោះ FAN YONGFENG កាន់​លិខិត​ឆ្លង​ដែន​លេខ EH2977614
២. ឈ្មោះ ZHANG DONGHUI កាន់​លិខិត​ឆ្លង​ដែន​លេខ EH8903133
៣. ឈ្មោះ WANG GUODONG កាន់​លិខិត​ឆ្លង​ដែន​លេខ EH1768403
៤. ឈ្មោះ WANG ZHILONG កាន់​លិខិត​ឆ្លង​ដែន​លេខ EB6429316

លិខិតរបស់រដ្ឋបាលដដែលបានឲ្យដឹងថា ម្ចាស់សណ្ឋាគារ មិនត្រូវអនុញ្ញាតឲ្យភ្ញៀវថ្មី ចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវ ដែលកំពុងស្នាក់នៅ ក្នុងសណ្ឋាគារចេញ-ចូល ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post