header ads

Sponsor

រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។

សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖

១-សង្កាត់ទួលសង្កែទី២ មាន ០២ គឺ :

  • -ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២
  • -Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២

២-សង្កាត់ឫស្សីកែ មាន ០១ គឺ :

-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ

៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :


-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

សូមជម្រាបជូនថា នៅយប់ថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២១​ និង​ ០០នាទី​ នៅចំនុចផ្ទះលេខ១១៣២​ ផ្លូវបេតុង​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត ជាបុរស អាយុ​៣៩ឆ្នាំ​ (ត្រូវជាប្តីរបស់ស្ត្រី អាយុ៣៦ឆ្នាំ) ដែលមានអាសយដ្ឋានខាងលើ។ បច្ចុប្បន្ន​នេះ អ្នកវិជ្ជមានជម្ងឺកូវីដ១៩ខាងលើ ត្រូវបានគ្រូពេទ្យ នាំយកតាម រថយន្តសាមុយបញ្ចូនទៅព្យាបាលនៅ មណ្ឌល​ចត្តាឡីស័កព្រែកព្នៅ។

 នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៖

១- បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។

២- បុរសជនជាតិសិង្ហបុរីម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអាគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានបញ្ជូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯ កន្លែងស្នាក់នៅទាំង០២ទីតាំងខាងលើ ត្រូវបានបិទមិនអោយមានការចេញចូលជាសាធារណៈឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post