header ads

Sponsor

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាស សូមជម្រាប ជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំ ៣មជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរស ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរស ម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គការនេះ មានផ្ទុកជំងឺកូវីដ១៩។

រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឱ្យដឹកនាំមន្ត្រីចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះ អ្នកពាក់ព័ន្ធរួមមាន៖

១-ឪពុក ម្តាយកូនក្រមុំ ដែលបន្ទាប់ពីថ្ងៃមង្គលការរួច បានត្រឡប់ទៅរាជធានីភ្នំពេញវិញ និងស្នាក់ នៅម្តុំក្រោយមន្ទីរពេទ្យកាលម៉ែល រាជធានីភ្នំពេញ ។

២- ឪពុក ម្ដាយកូនកំលោះ បានត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងលក ឃុំក្រាំងស្បូវ ស្រុក ឈូក ខេត្តកំពត។


៣-កូនកំលោះកូនក្រមុំ និងអ្នកកំដរ បានត្រឡប់ទៅភ្នំពេញវិញ។

៤-អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិ វាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ  ព្រមទាំងប្រជាពលរដ្ឋ ចំនួន០២នាក់ផ្សេងទៀត រស់នៅភូមិ ដំណាក់ជ្រៃ ឃុំពាមជីក់ង ស្រុក់កងមាស ។

៥-ចុងភៅ អ្នកលើកម្ហូប និងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

ដើម្បីចូលរួមទប់ស្កាតំការឆ្លងរីករាលដាលនៃជំងឺកូរីដ- ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកុកងមាស ទៅពិនិត្យ សុខភាព និងយកសំណាកនៅទីតាំងដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។

ចំពោះស្រុកស្រីសន្ធរ មកពិនិត្យសុខភាព យកសំណាក នៅមណ្ឌលសុខាភាព ស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនដែល មិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅ ជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្ត អនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ _ ដោយឡែកបងប្អូន ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post