header ads

Sponsor

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ខ្ចៅ សម្បត្តិ មេបញ្ជាការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងរួមមានលោកមេបញ្ជាការ កងអនុសេនាធំទី១ ទី២ ទី៣ ចុះដើរល្បាត និងត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការចូលមកវិញរបស់ប្រជាពលករខ្មែរពីប្រទេសថៃ និងបានសហការជាមួយកម្លាំងចម្រុះ មន្ត្រីជំនាញដើម្បីនាំគាត់មកដាក់តាមមណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ក្នុងពេលដើរល្បាត ត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅ លោកមេបញ្ជាការ វរសេនាតូចលេខ១ បានណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងតាមគោលដៅ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវឲ្យបានខ្ពស់ ថែរក្សាសុខភាព ធ្វើអនាម័យឲ្យបានល្អ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post