header ads

Sponsor

ភ្នំពេញ ៖ ទាក់ទងនឹងករណីគ្រូបង្រៀនម្នាក់ ដែលបង្រៀននៅសាលាបឋមសន្ធរម៉ុក យកលុយប្រាំមួយម៉ឺនរៀលពីសិស្ស ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ រហូតធ្វើឲ្យក្រសួងដោះស្រាយ និងចាត់ការរួចផងដែរ ប៉ុន្តែ អាចារ្យ អេ ជាចាងហ្វាងវិទ្យុ ABC បានលើកយកបញ្ហាខាងនេះយកធ្វើជាប្រធានបទ។

មិនត្រឹមតែរិះគន់ចំពោះគ្រូបង្រៀនដែលបានយកលុយសិស្សនោះ ថែមទាំង​រាលដាលទៅដល់គ្រូបង្រៀនក្នុងយុគសម័យថ្មីនេះទៀតផង ធ្វើឲ្យគ្រូបង្រៀនល្អៗឯទៀតហួសចិត្ត និងឆ្លើយតបទៅវិញដោយមិនអាចទទួលយកបានចំពោះការរិះគន់ ប្រមាថ របស់អាចារ្យ អេ។

ដោយគណណីហ្វេសប៊ុកផេកឈ្មោះ គ្រូ-Teacher Of Cambodia បានបញ្ចេញមតិទទួលយកមិនបានចំពោះសម្តីអាចារ្យ អេ បែបនេះថា “ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា សូមពុំយល់ស្របនឹងសម្ដីអាចារ្យអេដែលហ៊ានពោលពាក្យដៀលត្មេះដល់គ្រូបង្រៀនក្នុងយុគសម័យនេះនោះឡើយ

#សំណេរដកស្រង់សម្ដីរបស់អាចារ្យAវិទ្យុABC
+តួនាទីរបស់គ្រូក្នុងយុគសម័យនេះ៖
_គ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក
_គ្រូមានតួនាទីផឹកស្រា(ផឹកស្រាជាមួយសិស្ស)
_គ្រូលេងតែfbអត់បង្រៀនសិស្សសោះ
_គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់
_គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹមដែលធ្វើការពេញ24ម៉ោងចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ
_គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ
(នៅមានពាក្យប្រមាថជាច្រើនទៀតដែលអត់បានដកស្រង់)

អាចារ្យAគឺដៀលគ្រូទូទាំងប្រទេសហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ
ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់។”

ជាមួយគ្នានេះផងដែរ ផេកខាងលើនេះ ក៏បានស្នើរសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ជួយមានវិធានការចំពោះរឿងរ៉ាវមួយនេះ ដើម្បីស្វែងរកភាពស្អាតស្អំឲ្យគ្រូបង្រៀនទូទាំងប្រទេសដែលល្អត្រឹមត្រូវពិតប្រាកដផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post