header ads

Sponsor

សេចក្តីប្រកាសព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្តីពីការបញ្ជាក់បន្ថែមលើការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទ គឺត្រី ប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេសមកកម្ពុជា។

ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖

១, ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ពោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន
គតិយុត្តជាធរមាន។

២. ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និង
ទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

៣. តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង
សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាពមនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានាមេត្តាជ្រាបជាព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post