header ads

Sponsor

(ភ្នំពេញ) ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷

១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង

២-ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុច ផ្ទះលេខ ភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។ សូមកុំ ការទទួលមិត្តភក្តិ ( Accept Friend ) ដែលមិនមានប្រភពច្បាស់លាស់ ឬ កុំ ជឿតាមការលួងលោម ឬសន្យា ថានឹងអោយ ឬផ្ញើ សម្ភារ ឬ កាដូពីក្រៅប្រទេស ឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post