header ads

Sponsor

កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង​ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងតំបន់បឹងស្នោ ធ្វើដំណើរប្រមាណជា​៥​នាទីពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀត​ដល់អតិថិជន ដែលចង់បានការរស់នៅបែបធម្មជាតិបៃតង​ក្នុង​រាជធានីភ្នំពេញ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទាំងពីរនេះ ក៏មានការអញ្ជើញ​ចូលរួមពីសំណាក់​ថ្នាក់ដឹកនាំ​ បុគ្គលិកគ្រប់​ជា​ន់ថ្នាក់របស់ក្រុមហ៊ុន​ បុរី ប៉េង​ ហួត និង ភ្ញៀវកិត្តិយស​ ​ប្រមាណ​ជិត២០០នាក់ផងដែរ។

គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា នេះ​ជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងមួយ ដែលផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវ​បទពិសោធន៍ថ្មីប្លែក និង​បែបផែននៃការរស់នៅបែបថ្មី។

ចំណែកគម្រោងដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងអភិវឌ្ឍហ្សបហោស៍​សម្រាប់ការធ្វើអាជីវកម្ម​គ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​របស់អ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម ដំណាក់កាលទី២ “អេកូខលឡិកសិន”។

អតិថិជននឹងទទួលបាន​ការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព ពីគម្រោងថ្មីទាំងបីនេះ ដោយបានរួមបញ្ចូលនូវបរិយាកាសធម្មជាតិ ការលាយបញ្ចូលគ្នារវាង​វប្បធម៌ខ្មែរនិងអឺរ៉ុប ដែលបានបែងចែកដាច់ដោយឡែកពីគ្នារវាងតំបន់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម ជាពិសេសតំបន់ទាំងនេះស្ថិតក្នុងតំបន់បឹងស្នោ ដែលជាតំបន់ដ៏សម្បូរបែប​សម្រាប់ការរស់នៅ និងកម្សាន្ត រួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សារទំនើប​ថែមទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ នឹងបើកសម្ពោធជាផ្លូវការ​ជាមួយនឹងការផ្តល់ជូន​ដែលលោកអ្នកនឹកស្មានមិនដល់ ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន​ពីគ្រប់ការិយាល័យលក់​ដែលមានទីតាំងក្បែរលោកអ្នក​រៀងរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post