header ads

Sponsor

បើយោងតាមរបាយការណ៍ចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវទីផ្សារ IDC បានអោយដឹងថា ក្រុមហ៊ុន vivo បានរំកឹលខ្លួនមកឈរនៅក្នុងតារាងសម្រាប់ម៉ាកយីហោស្មាតហ្វូនកំពូលបំផុតទាំង 5 របស់ពិភពលោកក្នុងឆ្នាំ 2020 ជាមួយចំណែកទីផ្សារសរុប 8.6% ដែលនាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន 110 លានគ្រឿង។

ជាមួយនឹងអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំច្រើនជាង 1% គឺបានធ្វើអោយក្រុមហ៊ុន vivo រំកឹលខ្លួនចូលមកក្នុងតារាងនៃក្រុមហ៊ុនស្មាតហ្វូនលំដាប់កំពូលមួយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង 5 ដែលរក្សាការកើនឡើងនៃការដឹកជញ្ជូនចេញ បើទោះបីជាទីផ្សារនាំចេញស្មាតហ្វូនមានការធ្លាក់ចុះក្នុងឆ្នាំ 2020 ក៏ដោយ។ បច្ចុប្បន្នក្រុមហ៊ុន vivo បានឈរនៅលេខរៀងទី 2 ក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន និងឈរនៅលេខរៀងទី 3 ក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផងដែរក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

ក្នុងពេលបច្ចុប្បន្ននេះ vivo មានទីស្នាក់ការក្រុមហ៊ុនធំរបស់ខ្លួនស្ថិតនៅប្រទេសចិន និងមានបជ្ឈមណ្ឌលសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវបច្ចេកវិទ្យាធំៗចំនួន 9 កន្លែងផ្សេងៗគ្នាដែលធ្វើការជាប្រព័ន្ធ ក្នុងនោះមានទីតាំងស្ថិតនៅក្នុង ទីក្រុងសិនជិន, ដុងហ្គួន, ណានជីង, ប៉េកាំង, ហាំងចូវ, សៀងហៃ, តៃប៉ិ, តូក្យូ និងសាន់ឌីអាហ្គូជាដើម ដែលបច្ចុប្បន្ននេះមជ្ឈមណ្ឌលទាំងអស់នេះ បាននឹងកំពុងសិក្សាស្រាវជ្រាវ ដោយផ្តោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាប្រើប្រាស់ទំនើបស្របតាមតម្រូវការប្រើប្រាស់អតិថិជន ដោយក្នុងនោះរួមបញ្ចូលទាំង ការអភិវឌ្ឍបច្ចេកិវទ្យាប្រព័ន្ធសេវា 5G, ញាណសិប្បនិម្មិត (AI), ការរចនាផ្នែកឧស្សាហកម្ម, បច្ចេកវិទ្យាថតរូប និងអនាគតនៃបច្ចេកវិទ្យាទំនើបៗជាច្រើនផ្សេងទៀត សម្រាប់តម្រូវតាមការប្រើប្រាស់ ស្របតាមបរិបទនៃយុគសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបក្នុងពេលបច្ចុប្បន្ន និងពេលអនាគត​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post