header ads

Sponsor

កំពង់ស្ពឺ​ ៖​ តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង​០៤ទៀបភ្លឺ​ ថៃ្ងទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លើកំណាត់ផ្លូវជាតិលេខ៤​ PK​4​2​+​5​0​0​ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំ​រោងទង មានរថយន្ដ០១គ្រឿង ម៉ាកFUSO ក្បាលពណ៌បៃតង ពា​ក់ស្លាកលេខភ្នំពេញ​3E-3936 សណ្ដោ​ងសឺមីរ៉ឺ​ម៉​ក ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើត​ហេ​តុ​) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបា​នបុករថយន្ដ01គ្រឿង ម៉ាកTUNDRA ពណ៌ស ពា​ក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ45ឆ្នាំ ជនជាតិ​ ជន​បរ​ទេស​ ស្នាក់នៅរាជធានីភ្នំពេញ ។

ក្នុងហេតុការ​ណ៍​គ្រោះថ្នាក់​ខាងលេី​ បណ្ដាល​ឱ្យ​ជនរងគ្រោះ​ជា​ប់ក្នុងរថយន្ដ រួមអ្នកដំណើរឈ្មោះ ឈិន ស្រីស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិ​ព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ជួយអន្ដរាគមន៍​សង្រ្គោះ​បន្ទាន់​យកចេញពីក្នុងរថយន្ដ​ រួចបញ្ជូន​ទៅ​មន្ទីរពេទ្យ​។

តាមរបាយការណ៍​ជំនាញ​ ​រថយន្ត​សណ្ដោង​សឺមី​រឺម៉​ក​ បើកបរបញ្ច្រាសទិស​គ្នា រួចបានរេចង្កូតចូលទៅផ្នែកខាង​ឆ្វេង​ បុករថយន្ដដែលបេីកបរបញ្រ្ចាសទិស​ រួចក៏គ្នារុញធ្លាក់ផ្លូវចូល​ទៅខាងឆ្វេងផ្ទះ​វេរប្រាក់​ Wing ។

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ដេីម្បី​កសាងសំណុំ​រឿងចាត់កា​រតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post