header ads

Sponsor

ភ្នំពេញ: កូនបង្កើត និងប្ដីជិះម៉ូតូទៅមើលម្តាយដែលកំពុងរងគ្រោះដោយចោរឆក់រងរបួស កាលពីប៉ុន្មានថ្ងៃមុន សំណាងមិនល្អពេលត្រឡប់មកវិញត្រូវចោរឆក់កាបូបបានសម្រេចទៀត កាលពីវេលាម៉ោង១០ និង១០ នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះប្ដីជាកូនប្រសារ មានឈ្មោះ ឈុំ រ័ត ភេទប្រុសអាយុ ៣៧ ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន មានស្រុកកំណើតស្រុកបារាយណ៍ខេត្តកំពង់ធំ។

ចំណែកស្ត្រីជាកូនបង្កើត មានឈ្មោះដុំ ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបស់អនាម័យស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។

បើតាមការរៀបរាប់ពីជនរងគ្រោះឲ្យដឹងថា មុនកើតហេតុ រូបគាត់ទាំងពីនាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1P-7752បានទៅមើលម្ដាយនៅឯម្ដុំលូ៥ ទើបនឹងចេញពីពេទ្យ ដែលបានរងគ្រោះរងរបួសត្រូវចោរឆក់ប៉ុន្មានថ្ងៃមុន ក្រោយពីមើលម្ដាយរួចហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២ គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រពន្ធបានសម្រេចរួចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។

នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅបាត់ មិនមានលុយកាក់នោះទេមានតែប័ណ្ណ ប ស ស ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ១សន្លឹកតែប៉ុណ្ណោះ។

បន្ទាប់មករូបគាត់ទាំងពីរនាក់បានបន្តដំណើរមកក្រោមស្ពានអាកាសស្ទឹងមានជ័យដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ស្រាប់តែមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ដែលជាម្ដាយជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១ រូបគាត់ត្រូវចោលឆក់ កាបូបមិនបានសម្រេចមិនដែលឲ្យដួលរងរបួសដៃម្ខាង នៅចំណុចទីតាំងកើតហេតុនេះផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទាំងម្ដាយទាំងកូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្ដឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post