header ads

Sponsor

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធន់ធំមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្គុកពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល 1AJ.0821 ។

ចំណែករថយន្តម៉ាកNISSAN UD1400ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C.0531 បើកដោយបុរសម្នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គុតពី បើកតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតមកលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំខាងលើបើបតបញ្ច្រាស់ ទិសដៅគ្នាពីលិចមកកើត យ៉ាងលឿនបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុកចំពីមុខពេញទំហឹងអូសជាច្រើនម៉ែត្រប្រហែល១០០ម៉ែត្រ មនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ធ្វើឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ហើយអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួន បាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post