header ads

Sponsor

-ក្រុមការងារប្រតិកម្មរហ័សនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងសូមជម្រាបជូនព័ត៌មានបន្ថែ ម​ទាក់ទងករណីដែលលេីកឡេីងថា​ មានជន ប្រ ដាប់អាវុធចូល​ប្លន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបា​ត់​ដំបង​ ។


កាលពីព្រឹកថ្ងៃទី​ ៤​ ខែ​ មីនា​ ឆ្នាំ​២០២១​ មានករ ណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ​ ម៉ៅ​ ចំរេីន​ អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បាន​ប្រាប់ថា​ រូបភាត់ត្រូវបានជន​ល្មេីស​ចំនួន០៣នាក់ប្រដាប់​ដោ​យ​អាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យក​ទ្រព្យសម្បត្តិមានប្រាក់និងគ្រឿង​អលង្កការហេីយគេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាឱ្យលោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ និងលោកវរ សេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរ​បាលស្រុកសង្កែ​ ធ្វេីការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់។
ឆ្លងតាមរយៈការស្រាបជ្រាវដោយយកចិត្តទុកដាក់បំផុតនោះ​ទីបំផុតស្រ្តីឈ្មោះ​ ម៉ៅ​ ចំរេីន​ ដែលអះអាងថាគាត់ជាជនរងគ្រោះនោះបានសារភាពថា​ អ្វីដែលរូូបគាត់បានលេីកឡេីងថា​ មានក្រុម ចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ​ គឺជារឿងដែលគាត់បានប្រឌិតឡេីង​តែប៉ុណ្ណោះ​ ដែលការពិតគឺមិនមានទេ។

ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡេីងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត​ មួយរយៈចុងក្រោយនេះរូបគាត់​យកប្រាក់និងគ្រឿងអលង្កការទៅលក់និងចាយវាយអស់ហេីយ។

នៅចំពោះមុខបញ្ហានេះឈ្មោះ​ ម៉ៅ​ ចំរេីន​ បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡេីង​ បង្កឱ្យមានការភ្ញាក់ផ្អេីល​និងចលា​ច​លក្នុងបរិយា កាសសង្គម​ ។ ក្រៅពីការសុំអភ័យទោសជា​សា ធារ​ណៈតាមរយៈឃ្លីបវីដេអូ​ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វេីកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែប​នេះបន្តទៀតមុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនពិសេសអ្នកប្រេី​ប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងសូមកុំមានការភាន់ច្រឡំ​ បន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕(ក្រុមការងារប្រតិកម្មរហ័ស)By kosal!៥/មីនា/២០២១

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post