សម្ដេចតេជោបញ្ជាក់ថា មជ្ឈមណ្ឌលចត្តាឡីស័កព្រែកភ្នៅ មិនសាកសមជាកន្លែងព្យាបាលនោះទេ អ្នកមិនឈឺទៅជាឈឺតែម្តង។
ដូច្នេះត្រូវសម្រុកធ្វេីទាំងយប់ទាំងថ្ងៃរៀបចំអតីតសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ជាកន្លែងព្យាបាល។
ក្នុងសារកាលពីយប់មិញសម្តេចតេជោ បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំភ្លាមៗអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។
សម្តេចតេជោ មានការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង ។
ដូច្នេះសម្តេចតេជោ បញ្ជារឲ្យផ្ទេរអ្នកជំងឺពីមជ្ឈមណ្ឌលព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់ជាបន្ទាន់។