ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មាន១៤នាក់ ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។
ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។