header ads

Sponsor

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងនៅមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។
 រថយន្តដែលឃាត់ម៉ាកឡិចស៊ីស RX350 ពាក់ស្លាកលេខ 2AX .8066 ពណ៌ស ដោយក្នុងរថយន្តមានមនុស្ស៤នាក់ ក្នុងនោះជនជាតិ ៣នាក់ និងខ្មែរ ម្នាក់ ពាក់ព័ន្ធករណីកូវីដ១៩។
 បន្ទាប់ពីឃាត់រថយន្តនោះ សមត្ថកិច្ចបានហៅរថយន្តសុខាភិបាលបានមកយកមនុស្សទាំង៤នាក់ចេញទៅសណ្ឋាគារសុខា ភ្នំពេញ។
 សេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនជាតិចិន ៣នាក់ និងខ្មែរ ១នាក់ បានធ្វើដំណើរចេញពីផ្សារវត្តអង្គ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះរថយន្តលុចស៊ីស ពណ៌ស ៣៥០ ស្លាកលេខ 2AX-8066។ ជនជាតិចិនមានមុខរបរលក់ដែកនៅផ្សារវត្តអង្គ សមត្ថកិច្ចបានបញ្ជាក់ថា អាជ្ញាធរបានរកឃើញអ្នកដែលនៅផ្សារវត្តអង្គរមានវិជ្ជមានកូវី១៩។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post