អត្តសញ្ញាណអ្នកស្លាប់ដោយឆ្លងកូវីដ ១៩ ករណីដំបូងនៅប្រទេសកម្ពុជា ជាជនជាតិខ្មែរមានវ័យ ៥០ ឆ្នាំ បុរសរងគ្រោះបានឆ្លងកូវីដនៅថ្ងៃ ២៧ កុម្ភៈ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី និងបានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ជនរងគ្រោះមានលំនៅនៅសង្កាត់ចាក់អង្រែ មានមុខរបរជាអ្នកបើកបរឲ្យថៅកែចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ៕