header ads

Sponsor

រដ្ឋបាលខេត្តព្រះសីហនុបានលើកឡើងថា ខណៈពេលដែលអាជ្ញាធរខេត្តកំពុងមមាញឹកក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ ក៏មានក្រុមឆ្លៀតឱកាសបានធ្វើសកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ មានការកំរើកឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅចំណុចគន្លងផ្លូវល្បឿនលឿន គន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ និងដីគម្របព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។

សូមគណៈបញ្ជាការឯកភាពស្រុកគោលដៅ និងមន្ត្រីជំនាញពាក់ព័ន្ធ ចាត់វិធានការក្តៅបំផុតលើបុគ្គលដែលបំផ្លិចបំផ្លាញព្រៃឈើ និងចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កុំមានការលើកលែង៕
ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post