header ads

Sponsor

(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

ការចេញបំរាមរបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តកពត។

សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសអាយុ២៣ឆ្នាំ ម្នាក់ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានវិជ្ជមានជំងឺកូវីដ-១៩ បានទៅចូលរួមពិធីមង្គលការមួយនៅ ស្រុកឈូក ខេត្តកំពត ។

យ៉ាងណានៅព្រឹកថ្ងៃទី១៥នេះ មន្ត្រីពេទ្យបាននាំមកព្យាបាលនៅ The Great Duke ដោយឡែក៥នាក់ទៀត បានយកទៅចាក់អង្រែ ហើយអ្នកបើកតាក់ស៊ីដែលដឹកគាត់ទៅកំពត ក៏ត្រូវយកសំណាក និងធ្វើចត្តាឡីស័កផងដែរ!

ថ្ងៃនេះសមត្ថកិច្ច នឹងប្រមូលអ្នកពាក់ព័ន្ធទៅយកសំណាក និងធ្វើចត្តាឡីស័ក!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post