header ads

Sponsor

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានម្ចាស់ផ្ទះជួល និងអ្នកជិតខាងនាំគ្នាចាប់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពចាប់ប្អូនស្រីរបស់គូដណ្ដឹងខ្លួនរំលោភ ប៉ុន្តែមិនបានសម្រេច ដោយនាងរើបម្រាស់ ព្រមទាំងខាំអណ្ដាត និងស្រែកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ0៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ប៉ិច លីឃឹម អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះអាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។

ជនសង្ស័យ និងបងស្រីរបស់នារីរងគ្រោះគឺត្រូវជាគូដណ្ដឹងនឹងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យ និងប្អូនស្រី (ជនរងគ្រោះ)នៅក្នុងបន្ទប់តែ ២នាក់ ។

ក្រោយពីឃើញឱកាស ពេលនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់ រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាប ព្រមទាំងបឺតមាត់នាងបម្រុងរំលោភ ប៉ុន្តែនោះត្រូវបាននាងរើបម្រាស់មិនព្រម និងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបអ្នកជិតខាង និងម្ចាស់ផ្ទះជួលនាំគ្នាទៅមើល និងគោះទ្វារទើបជនសង្ស័យលែងនារីរងគ្រោះ។

ពេលបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាង និងម្ចាស់ផ្ទះជួលឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post