header ads

Sponsor

មុននេះបន្តិច ល្ងាចថ្ងៃទី ១៧ ខែមីនានេះ តារាចម្រៀង វី ឌីណែត ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានបង្ហាញអារម្មណ៍ដោយក្ដីបារម្ភជាខ្លាំង ខណៈម្ដាយកំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ ឯប្អូនស្រីក៏ឆ្លងកូវីដ ហើយសម្រាកព្យាបាលម្នាក់ឯងទៀត។

ខាងក្រោមនេះ គឺជាសារនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង វី ឌីណែត ““នាងខ្ញុំពេលនេះបានធូរស្បើយច្រើន ហើយអរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វេីអោយយើងខ្ពេីមបាយ ដល់ម៉ោងញ៉ាំបាយម្ដងៗ ខ្ញុំត្រូវញ៊ាំទាំងទឹកភ្នែកក៏មាន ខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ណាស់ ខំបន្លប់រាំផងអីផង ព្រោះខ្ញុំត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងក៏ដោយដើម្បីទប់ទល់ជំងឺនឹងថ្នាំ

អ្វីដែលគួរបារម្មណ៍ពេលនេះគឺប្អូនស្រីពៅខ្ញុំក៏វិជ្ជមានកូវីត19 ដែរ ហេីយគ្នានៅពេទ្យម្នាក់ឯងទៀតមិនដឹងម៉េចម៉ាទេ ហើយអ្វីដែរកាន់តែគួរបារម្មណ៍គឺម៉ាក់របស់ខ្ញុំពេលនេះគាត់ធ្វេីទុក្ខខ្លាំងណាស់ហើយពេលនេះគេបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ហើយ

សូមទេវតា តាមថែរក្សាពួកគាត់ផង ហើយក៏សូមអរគុណដល់បងបងក្រុមគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់ព្យាបាលពួកគាត់ក៏ដូចជាខ្ញុំ សូមកំលាំងចិត្តអោយម៉ាក់ខ្ញុំផង” ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post