រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖
ឈ្មោះ ណុះ ឌត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0453 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០.
- បទមិនគោរពវិធានការរដ្ឋបាល
-ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។
-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយខែ)ទៅ៣(បី) ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ)ឆ្នាំនិងពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
រូបភាព រដ្ឋបាលខេត្តព្រះសីហនុ