header ads

Sponsor

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ២០២១ ករណីអំពើលួចសម្ភារចំណុចផ្ទះគ្មានមនុស្សនៅ ភូមិព្រែក សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាន់ ធី ភេទប្រុស អាយុ២៧ឆ្នាំទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខ។

ជនសង្ស័យឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖អាវយឺតដៃខ្លីពណ៌សមានរូបមនុស្សប្រុសនិងមនុស្សស្រីនៅផ្នែកខាងមុខ(អាវរបស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ។

ជនរងគ្រោះបានទុកសម្ភារ:នៅក្នុងរបងផ្ទះហើយបិទទ្វារចោលគ្មានមនុស្សនៅទេ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចយកម្ភារ:ហើយគេខ្លួចបាត់។

ក្រោយកើតហេតុជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពដោយឡើងផ្លោះ របងចូលទៅធ្វើសកម្មភាពលួចសម្ភារ: ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីស្រាវជ្រាវរកជនសង្ស័យក្រោយពីបានទទួលបណ្តឹងរួចមក កម្លាំងបានចុះស្រាវជ្រាវតាមរយ:រូបនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបានហើយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post