header ads

Sponsor

ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការករណីហិង្សាដែលត្រូវបានបណ្ដាញទំនាក់ទំនងសង្គមបង្ហោះ និងចែករំលែកជាបន្តបន្ទាប់ ដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់វិធានការអនុវត្តជំនាញ ។

ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកការស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម÷
-ជាករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយម្តាយបង្កើត ឈ្មោះ វ៉ែន សុធន់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បានវាយកូនស្រីបណ្តាលឲ្យរងរបួស។
-កើតហេតុនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
-ជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត។
*សង្ខេបរឿងហេតុ:
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១
វេលាម៉ោងប្រហែល៨និង០០នាទីព្រឹក
ជនរងគ្រោះ បានយកលុយចំនួន
២០០០៛(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន ៤ដប ចែកបងប្អូនផឹក ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះបានសួរនាំកូន ហើយកូនបានឆ្លើយប្រាប់ថា៖ មកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក
ស្រាប់តែ ម្តាយបានស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី បណ្តាលឲ្យជនរងគ្រោះ រង
របួសគ្រាំខាងក្នុងខ្លួន ។ មូលហេតុ ដោយសារតែជនរងគ្រោះបានយកលុយទៅចាយអស់២០០០៛ ទើបត្រូវជាម្តាយវាយធ្វើបាបដូច្នេះ។
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួន ឈ្មោះ វ៉ែន សុធន់ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post