header ads

Sponsor

ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី ក្រោយពីការយកសំណាកលើកទី៣រួចមក ក្រុមគ្រូពេទ្យបានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ អ្នកជំងឺ ឈ្មោះ សួស ស្រីផល ភេទស្រី អាយុ ៣១ ឆ្នាំ (តារាចម្រៀងរបស់ ផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​។

ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺចំនួន ០៨ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post