header ads

Sponsor

កែប៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែប បានអោបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ប៉ែន ហេង អាយុ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ នៅក្រុងព្រះសីហនុ បានមកដល់ខេត្តកែប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១យប់ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដោយសម្ងំលាក់ខ្លួននៅផ្ទះ ទើបនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានទទួលដំណឹងការត្រឡប់មកវិញ របស់ស្ត្រីរូបនេះ ក៏បាន ឲ្យធ្វើចត្តាឡីស័ក និង យកសំណាកទៅពិនិត្យ។  

លុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដែលទើបទទួលបាន លទ្ធផល វិជ្ជមាន កូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ ។ 

រដ្ឋបាលខេត្តបានឲ្យដឹងទៀតថា អ្នកប៉ះពាល់ផ្ទាល់មានចំនួន៥នាក់ ដោយបានយកសំណាកវត្ថុវិភាគ និង អោយធ្វើចត្តាឡីស័ក ដោយមានការដាក់កម្លាំងការពារប្រចាំការ យ៉ាងម៉ឺងម៉ាត់បំផុត ហើយ ក្រុមការងារកំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និង ប្រយោជន៍ជាមួយបុគ្គល វិជ្ជមានកូវីដ-១៩ នេះ បន្តទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post