ខណ្ឌមានជ័យ បន្តរកឃើញអ្នកវិជ្ជមាន០៤នាក់​ទៀតក្នុងនោះលោកយាយម្នាក់អាយុ៧៩ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ទៀត។

នៅថ្ងៃនេះ​ គ្រូពេទ្យ​បានទៅកាន់ទីតាំង​អ្នក​ជំងឺ​នៅ​ផ្ទះលេខ១១ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ។

១-ភេទស្រី អាយុ៤១ឆ្នាំ
២-ភេទប្រុស អាយុ១២ឆ្នាំ

ចំណែកឪពុកនឹងកូនប្រុស គ្រូពេទ្យបានយកសំណាករួចឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះតែម្តង ដើម្បីរងចាំលទ្ធផល ។

ទីតាំង​មួយទៀតនៅ​ ចំណុចអាគារ ហុក អាន ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅបានមកយកអ្នកវិជ្ជមានកូវិ១៩ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ ។

បន្ថែម​ពីនេះ​ នៅទីតាំងចាស់ក្រុមគ្រូពេទ្យបង្អែក​ច្បាអំពៅ បានមកយកអ្នកវិជ្ជមានកូវិដ១៩ ០១នាក់ ភេទស្រី អាយុ៧៩ឆ្នាំ នៅចំនុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

អ្នកជំងឺទាំង០៤នាក់ខាងលើ បានយកទៅសម្រាកព្យាបាល នៅ The Great Duke ។
រូបភាព​ អធិការ​ខណ្ឌ​មានជ័យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor