(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍ជាតិកម្ពុជា នាវេលាម៉ោង ៣៖ និង៥០នាទីនេះ បានបញ្ជាក់ថា តាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកជំទាវបានបន្តថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ នៅកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន៩ នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩